اَوَلَمْ يَتَفَكَّرُوْا مَا بِصَاحِبِهِمْ مِّنْ جِنَّةٍۗ اِنْ هُوَ اِلَّا نَذِيْرٌ مُّبِيْنٌ
awalam yatafakkarū mā biṣāḥibihim min jinnah(tin), in huwa illā nażīrum mubīn(un).
ហើយតើពួកគេមិនបានឆ្លុះបញ្ចាំងថា ដៃគូរបស់ពួកគេ (មូហាំម៉ាត់) មិនមែនជាមនុស្សឆ្កួតទេឬ គ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់នោះ?
وَقَالُوْا يٰٓاَيُّهَا الَّذِيْ نُزِّلَ عَلَيْهِ الذِّكْرُ اِنَّكَ لَمَجْنُوْنٌ ۗ
wa qālū yā ayyuhal-lażī nuzzila ‘alaihiż-żikru innaka lamajnūn(un).
ហើយពួកគេបាននិយាយថាៈ ឱមនុស្សលោកដែលគម្ពីរគួរអានត្រូវបានបញ្ចុះឱ្យ ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)ពិតជាមនុស្សឆ្កួតមែន។
اَمْ يَقُوْلُوْنَ بِهٖ جِنَّةٌ ۗ بَلْ جَاۤءَهُمْ بِالْحَقِّ وَاَكْثَرُهُمْ لِلْحَقِّ كٰرِهُوْنَ
am yaqūlūna bihī jinnah(tun), bal jā'ahum bil-ḥaqqi wa akṡaruhum lil-ḥaqqi kārihūn(a).
ឬពួកគេនិយាយថា "មនុស្សនោះ (មូហាំម៉ាត់) ឆ្កួត"។ ទោះបីជាគាត់បានមកដើម្បីនាំសេចក្តីពិតមកឱ្យពួកគេក៏ដោយ ក៏ពួកគេភាគច្រើនស្អប់សេចក្តីពិត។
اَفْتَرٰى عَلَى اللّٰهِ كَذِبًا اَمْ بِهٖ جِنَّةٌ ۗبَلِ الَّذِيْنَ لَا يُؤْمِنُوْنَ بِالْاٰخِرَةِ فِى الْعَذَابِ وَالضَّلٰلِ الْبَعِيْدِ
aftarā ‘alallāhi każiban am bihī jinnah(tun), balil-lażīna lā yu'minūna bil-ākhirati fil-‘ażābi waḍ-ḍalālil-ba‘īd(i).
តើគាត់កំពុងប្រឌិតការកុហកប្រឆាំងនឹងអល់ឡោះ ឬគាត់ឆ្កួត? (ទេ) ប៉ុន្តែអ្នកដែលមិនជឿលើជីវិតបរលោក គឺស្ថិតនៅក្នុងទារុណកម្ម និងកំហុសឆ្គងច្រើនជាង។
۞ قُلْ اِنَّمَآ اَعِظُكُمْ بِوَاحِدَةٍۚ اَنْ تَقُوْمُوْا لِلّٰهِ مَثْنٰى وَفُرَادٰى ثُمَّ تَتَفَكَّرُوْاۗ مَا بِصَاحِبِكُمْ مِّنْ جِنَّةٍۗ اِنْ هُوَ اِلَّا نَذِيْرٌ لَّكُمْ بَيْنَ يَدَيْ عَذَابٍ شَدِيْدٍ
qul innamā a‘iẓukum biwāḥidah(tin), an taqūmū lillāhi maṡnā wa furādā ṡumma tatafakkarū, mā biṣāḥibikum min jinnah(tin), in huwa illā nażīrul lakum baina yadai ‘ażābin syadīd(in).
ចូរអ្នកនិយាយថា "ខ្ញុំចង់ព្រមានអ្នកតែរឿងមួយគត់ គឺត្រូវប្រឈមមុខនឹងអល់ឡោះ (ដោយស្មោះ) ជាពីរ ឬដាច់ដោយឡែកពីគ្នា បន្ទាប់មកត្រូវគិត (អំពីមូហាំម៉ាត់)។ មិត្តរបស់អ្នកមិនមែនជាមនុស្សឆ្កួតទាល់តែសោះ។ គាត់គ្រាន់តែជាការព្រមានដល់អ្នកមុនពេល (ប្រឈមមុខនឹង) ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរប៉ុណ្ណោះ"។
وَيَقُوْلُوْنَ اَىِٕنَّا لَتَارِكُوْٓا اٰلِهَتِنَا لِشَاعِرٍ مَّجْنُوْنٍ ۗ
wa yaqūlūna a'innā latārikū ālihatinā lisyā‘irim majnūn(in).
ហើយពួកគេបាននិយាយថា "តើយើងគួរបោះបង់ចោលការគោរពបូជារបស់យើងដោយសារតែកវីឆ្កួតម្នាក់ឬ?"
ثُمَّ تَوَلَّوْا عَنْهُ وَقَالُوْا مُعَلَّمٌ مَّجْنُوْنٌۘ
Ṡumma tawallau ‘anhu wa qālū mu‘allamum majnūn(un).
បន្ទាប់មកពួកគេបានងាកចេញពីគាត់ ហើយនិយាយថា "គាត់ជាមនុស្សដែលទទួលយកការបង្រៀន (ពីអ្នកដទៃ) ហើយជាមនុស្សឆ្កួត"។
فَذَكِّرْ فَمَآ اَنْتَ بِنِعْمَتِ رَبِّكَ بِكَاهِنٍ وَّلَا مَجْنُوْنٍۗ
fa żakkir famā anta bini‘mati rabbika bikāhiniw wa lā majnūn(in).
ដូចេ្នះ ចូរអ្នកប្រុងប្រយ័ត្ន ពីព្រោះដោយព្រះគុណនៃព្រះអម្ចាស់របស់អ្នក អ្នក(មូហាំម៉ាត់)មិនមែនជាអ្នកទស្សន៍ទាយ ហើយក៏មិនមែនជាមនុស្សឆ្កួតដែរ។
مَآ اَنْتَ بِنِعْمَةِ رَبِّكَ بِمَجْنُوْنٍ
mā anta bini‘mati rabbika bimajnūn(in).
ដោយព្រះគុណនៃព្រះអម្ចាស់របស់អ្នក អ្នក (មូហាំម៉ាត់) មិនមែនជាមនុស្សឆ្កួតទេ។
وَاِنْ يَّكَادُ الَّذِيْنَ كَفَرُوْا لَيُزْلِقُوْنَكَ بِاَبْصَارِهِمْ لَمَّا سَمِعُوا الذِّكْرَ وَيَقُوْلُوْنَ اِنَّهٗ لَمَجْنُوْنٌ ۘ
wa iy yakādul-lażīna kafarū layuzliqūnaka bi'abṣārihim lammā sami‘uż żikra wa yaqūlūna innahū lamajnūn(un).
ហើយជាការពិតណាស់ ពួកអជំនឿទាំងនោះស្ទើរតែនឹងផ្តួលរំលំអ្នកដោយភ្នែករបស់ពួកគេ នៅពេលដែលពួកគេបានឮគម្ពីរកូរ៉ាន ហើយពួកគេនិយាយថាៈ «លោក (មូហាំម៉ាត់) ពិតជាមនុស្សឆ្កួតមែន»។
وَمَا صَاحِبُكُمْ بِمَجْنُوْنٍۚ
wa mā ṣāḥibukum bimajnūn(in).
ហើយមិត្តរបស់អ្នក (មូហាំម៉ាត់) មិនមែនជាមនុស្សឆ្កួតទេ។