ចូលសាសនាឥស្លាម ចុចទីនេះ
អ៊ីស្លាម អាល់-ហាក់: គួរអាន និង ហាទីស
(អ៊ីស្លាមពិតប្រាកដ)



ប្រធានបទ - Bangsa-bangsa terdahulu Nabi-nabi Kisah-kisah para rasul Nabi Luth AS Keselamatan nabi Luth as dan keluarganya

លទ្ធផលស្វែងរកអាយ៉ាត :
សរុបអាយ៉ាត : 12
83
Q.S អាល់-អារ៉ាហ្វ (7:83)

فَاَنْجَيْنٰهُ وَاَهْلَهٗٓ اِلَّا امْرَاَتَهٗ كَانَتْ مِنَ الْغٰبِرِيْنَ

fa anjaināhu wa ahlahū illamra'atahū kānat minal-gābirīn(a).

បន្ទាប់មក យើងបានសង្គ្រោះគាត់ និងពួកអ្នកដើរតាមគាត់ លើកលែងតែភរិយារបស់គាត់ ដែលស្ថិតក្នុងចំណោមអ្នកដែលនៅសេសសល់។


81
Q.S ក្រណាត់​គ្រប​ដណ្ដប់ (11:81)

قَالُوْا يٰلُوْطُ اِنَّا رُسُلُ رَبِّكَ لَنْ يَّصِلُوْٓا اِلَيْكَ فَاَسْرِ بِاَهْلِكَ بِقِطْعٍ مِّنَ الَّيْلِ وَلَا يَلْتَفِتْ مِنْكُمْ اَحَدٌ اِلَّا امْرَاَتَكَۗ اِنَّهٗ مُصِيْبُهَا مَآ اَصَابَهُمْ ۗاِنَّ مَوْعِدَهُمُ الصُّبْحُ ۗ اَلَيْسَ الصُّبْحُ بِقَرِيْبٍ

qālū yā lūṭu innā rusulu rabbika lay yaṣilū ilaika fa asri bi'ahlika biqiṭ‘im minal-laili wa lā yaltafit minkum aḥadun illamra'atak(a), innahū muṣībuhā mā aṣābahum, inna mau‘idahumuṣ-ṣubḥ(u), alaisaṣ-ṣubḥu biqarīb(in).

ពួកគេ (ទេវតា) បាននិយាយថា ឱលូត! ពួកយើងជាអ្នកនាំសាររបស់ម្ចាស់អ្នក ពួកគេនឹងមិនធ្វើបាបអ្នកឡើយ។ ដូច្នេះ ចូរអ្នកចេញទៅជាមួយក្រុមគ្រួសាររបស់អ្នកនៅចុងបញ្ចប់នៃយប់ ហើយកុំឱ្យនរណាម្នាក់ក្នុងចំណោមអ្នកងាកក្រោយឡើយ លើកលែងតែប្រពន្ធរបស់អ្នក។ នាងប្រាកដជានឹងត្រូវរងទុក្ខដោយទារុណកម្មដែលបានកើតឡើងចំពោះពួកគេ។ ម៉ោងទារុណកម្មរបស់ពួកគេនឹងមកដល់នៅពេលព្រលឹម។ តើព្រលឹមមិនជិតមកដល់ទេឬ?


59
Q.S អាល់-ហ៊ីជរ (15:59)

اِلَّآ اٰلَ لُوْطٍۗ اِنَّا لَمُنَجُّوْهُمْ اَجْمَعِيْنَۙ

illā āla lūṭ(in), innā lamunajjūhum ajma‘īn(a).

លើកលែងតែពួកអ្នកកាន់តាមលូតប៉ុណ្ណោះ។ ពិតប្រាកដណាស់ យើងពិតជានឹងសង្គ្រោះពួកគេទាំងអស់គ្នា។


65
Q.S អាល់-ហ៊ីជរ (15:65)

فَاَسْرِ بِاَهْلِكَ بِقِطْعٍ مِّنَ الَّيْلِ وَاتَّبِعْ اَدْبَارَهُمْ وَلَا يَلْتَفِتْ مِنْكُمْ اَحَدٌ وَّامْضُوْا حَيْثُ تُؤْمَرُوْنَ

fa asri bi'ahlika biqiṭ‘im minal-laili wattabi‘ adbārahum wa lā yaltafit minkum aḥaduw wamḍū ḥaiṡu tu'marūn(a).

ដូច្នេះ ចូរចេញទៅនៅចុងបញ្ចប់នៃល្ងាចជាមួយក្រុមគ្រួសាររបស់អ្នក ហើយដើរតាមពួកគេពីក្រោយ។ កុំឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាងាកមើលក្រោយ ហើយបន្តដំណើររបស់អ្នកទៅកាន់កន្លែងដែលអ្នកត្រូវបានបញ្ជាឲ្យទៅ។


170
Q.S អាស-ស៊ូអារ៉ា (26:170)

فَنَجَّيْنٰهُ وَاَهْلَهٗٓ اَجْمَعِيْنَ ۙ

fa najjaināhu wa ahlahū ajma‘īn(a).

បន្ទាប់មកយើងបានសង្គ្រោះគាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល


57
Q.S អាន-ណាមល (27:57)

فَاَنْجَيْنٰهُ وَاَهْلَهٗٓ اِلَّا امْرَاَتَهٗ قَدَّرْنٰهَا مِنَ الْغٰبِرِيْنَ

fa'anjaināhu wa ahlahū illamra'atahū qaddarnāhā minal-gābirīn(a).

ដូចេ្នះ យើងបានសង្គ្រោះគាត់ និងក្រុមគ្រួសាររបស់គាត់ លើកលែងតែប្រពន្ធរបស់គាត់។ យើងបានកំណត់ថា គាត់នឹងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបន្សល់ទុក (ដើម្បីត្រូវវិនាស)។


32
Q.S អាល់-អានកាប៊ុត (29:32)

قَالَ اِنَّ فِيْهَا لُوْطًا ۗقَالُوْا نَحْنُ اَعْلَمُ بِمَنْ فِيْهَا ۖ لَنُنَجِّيَنَّهٗ وَاَهْلَهٗٓ اِلَّا امْرَاَتَهٗ كَانَتْ مِنَ الْغٰبِرِيْنَ

qāla inna fīhā lūṭā(n), qālū naḥnu a‘lamu biman fīhā, lanunajjiyannahū wa ahlahū illamra'atahū kānat minal-gābirīn(a).

អ៊ីប្រាហ៊ីមបានមានប្រសាសន៍ថា “ពិតណាស់ នៅក្នុងទីក្រុងនោះមានលូត”។ ពួកគេ (ទេវតា) បាននិយាយថា “យើងដឹងច្បាស់ជាងអ្នកណានៅក្នុងទីក្រុងនោះ។ យើងពិតជានឹងជួយសង្គ្រោះគាត់ និងពួកអ្នកដើរតាមគាត់ លើកលែងតែប្រពន្ធរបស់គាត់។ នាងគឺជាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានបន្សល់ទុក”។


33
Q.S អាល់-អានកាប៊ុត (29:33)

وَلَمَّآ اَنْ جَاۤءَتْ رُسُلُنَا لُوْطًا سِيْۤءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَّقَالُوْا لَا تَخَفْ وَلَا تَحْزَنْ ۗاِنَّا مُنَجُّوْكَ وَاَهْلَكَ اِلَّا امْرَاَتَكَ كَانَتْ مِنَ الْغٰبِرِيْنَ

wa lammā an jā'at rusulunā lūṭan sī'a bihim wa ḍāqa bihim żar‘aw wa qālū lā takhaf wa lā taḥzan, innā munajjūka wa ahlaka illamra'ataka kānat minal-gābirīn(a).

ហើយនៅពេលដែលអ្នកនាំសាររបស់យើង (ទេវតា) បានមកដល់លូត គាត់មានអារម្មណ៍សោកសៅដោយសារតែការមកដល់របស់ពួកគេ ហើយគាត់គ្មានអំណាចការពារពួកគេបានទេ ហើយពួកគេ (អ្នកនាំសារ) បាននិយាយថា "ចូរអ្នកកុំភ័យខ្លាច ហើយកុំសោកសៅអី។ ពិតប្រាកដណាស់ យើងនឹងជួយសង្គ្រោះអ្នក និងពួកអ្នកដើរតាមអ្នក លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះ ដែលនាងស្ថិតក្នុងចំណោមអ្នកដែលនៅសេសសល់"។


134
Q.S អាស-សាហ្វាត (37:134)

اِذْ نَجَّيْنٰهُ وَاَهْلَهٗٓ اَجْمَعِيْنَۙ

iż najjaināhu wa ahlahū ajma‘īn(a).

(ចូរចងចាំ) នៅពេលដែលយើងបានសង្គ្រោះគេ និងពួកអ្នកដើរតាមគេទាំងអស់


35
Q.S អាដ-ដារីយ៉ាត (51:35)

فَاَخْرَجْنَا مَنْ كَانَ فِيْهَا مِنَ الْمُؤْمِنِيْنَۚ

fa akhrajnā man kāna fīhā minal-mu'minīn(a).

បន្ទាប់មក យើងបាននាំអ្នកដែលជឿនៅក្នុងនោះចេញមក (ទឹកដីរបស់ប្រជាជនរបស់លូត)។


36
Q.S អាដ-ដារីយ៉ាត (51:36)

فَمَا وَجَدْنَا فِيْهَا غَيْرَ بَيْتٍ مِّنَ الْمُسْلِمِيْنَۚ

famā wajadnā fīhā gaira baitim minal-muslimīn(a).

ដូច្នេះ យើងមិនបានរកឃើញអ្វីនៅលើវា(ដីនោះ)ក្រៅពីផ្ទះរបស់ពួកមូស្លីម(លូត)ឡើយ។


34
Q.S អាល់-កាម៉ារ (54:34)

اِنَّآ اَرْسَلْنَا عَلَيْهِمْ حَاصِبًا اِلَّآ اٰلَ لُوْطٍ ۗنَجَّيْنٰهُمْ بِسَحَرٍۙ

innā arsalnā ‘alaihim ḥāṣiban illā āla lūṭ(in), najjaināhum bisaḥar(in).

ជាការពិតណាស់ យើងបានបញ្ជូនព្យុះមួយមកលើពួកគេ ដោយនាំយកថ្មមកលើពួកគេ លើកលែងតែក្រុមគ្រួសាររបស់លូត។ យើងបានជួយសង្គ្រោះពួកគេមុនពេលថ្ងៃរះ។