وَمَنْ يَّعْمَلْ سُوْۤءًا اَوْ يَظْلِمْ نَفْسَهٗ ثُمَّ يَسْتَغْفِرِ اللّٰهَ يَجِدِ اللّٰهَ غَفُوْرًا رَّحِيْمًا
wa may ya‘mal sū'an au yaẓlim nafsahū ṡumma yastagfirillāha yajidillāha gafūrar raḥīmā(n).
ហើយអ្នកណាដែលប្រព្រឹត្តអំពើបាប ហើយបានបំពានលើខ្លួនឯង ក្រោយមកគាត់សុំការអភ័យទោសពីអល់ឡោះ គាត់ពិតជានឹងឃើញថាអល់ឡោះជាអ្នកអភ័យទោស ជាអ្នកអាណិតអាសូរបំផុត។
ثُمَّ اِنَّ رَبَّكَ لِلَّذِيْنَ عَمِلُوا السُّوْۤءَ بِجَهَالَةٍ ثُمَّ تَابُوْا مِنْۢ بَعْدِ ذٰلِكَ وَاَصْلَحُوْٓا اِنَّ رَبَّكَ مِنْۢ بَعْدِهَا لَغَفُوْرٌ رَّحِيْمٌ ࣖ
Ṡumma inna rabbaka lil-lażīna ‘amilus-sū'a bijahālatin ṡumma tābū mim ba‘di żālika wa aṣlaḥū inna rabbaka mim ba‘dihā lagafūrur raḥīm(un).
បន្ទាប់មក ព្រះអម្ចាស់របស់អ្នក (អភ័យទោស) ដល់ពួកអ្នកដែលប្រព្រឹត្តខុសដោយភាពល្ងង់ខ្លៅ បន្ទាប់មកពួកគេប្រែចិត្តបន្ទាប់ពីនោះ ហើយកែប្រែខ្លួនឯង។ ពិតប្រាកដណាស់ ព្រះអម្ចាស់របស់អ្នកបន្ទាប់ពីនោះ គឺជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត។
۞ قُلْ يٰعِبَادِيَ الَّذِيْنَ اَسْرَفُوْا عَلٰٓى اَنْفُسِهِمْ لَا تَقْنَطُوْا مِنْ رَّحْمَةِ اللّٰهِ ۗاِنَّ اللّٰهَ يَغْفِرُ الذُّنُوْبَ جَمِيْعًا ۗاِنَّهٗ هُوَ الْغَفُوْرُ الرَّحِيْمُ
qul yā ‘ibādiyal-lażīna asrafū ‘alā anfusihim lā taqnaṭū mir raḥmatillāh(i), innallāha yagfiruż-żunūba jamī‘ā(n), innahū huwal-gafūrur-raḥīm(u).
ចូរអ្នកពោលថាៈ ឱពួកអ្នកបម្រើរបស់ខ្ញុំដែលហួសពីដែនកំណត់របស់ពួកគេ! ចូរកុំអស់សង្ឃឹមចំពោះសេចក្ដីមេត្តាករុណារបស់អល់ឡោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះអភ័យទោសឱ្យមនុស្សគ្រប់រូបនូវអំពើបាប។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកអភ័យទោសឱ្យបំផុត ជាអ្នកអាណិតអាសូរបំផុត។
غَافِرِ الذَّنْۢبِ وَقَابِلِ التَّوْبِ شَدِيْدِ الْعِقَابِ ذِى الطَّوْلِۗ لَآ اِلٰهَ اِلَّا هُوَ ۗاِلَيْهِ الْمَصِيْرُ
gāfiriż-żambi wa qābilit-taubi syadīdil-‘iqābi żiṭ-ṭaul(i), lā ilāha illā huw(a), ilaihil-maṣīr(u).
ទ្រង់ជាអ្នកដែលអភ័យទោសឱ្យអំពើបាប ទទួលយកការប្រែចិត្ត ហើយទ្រង់ជាអ្នកដែលដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ទ្រង់ជាម្ចាស់នៃលាភសក្ការៈ។ គ្មានម្ចាស់ណាក្រៅពីទ្រង់ឡើយ។ សត្វលោកទាំងអស់នឹងវិលត្រឡប់ទៅរកទ្រង់វិញ។
ۨالَّذِيْ خَلَقَ الْمَوْتَ وَالْحَيٰوةَ لِيَبْلُوَكُمْ اَيُّكُمْ اَحْسَنُ عَمَلًاۗ وَهُوَ الْعَزِيْزُ الْغَفُوْرُۙ
allażī khalaqal-mauta wal-ḥayāta liyabluwakum ayyukum aḥsanu ‘amalā(n), wa huwal-‘azīzul-gafūr(u).
ដែលទ្រង់បានបង្កើតសេចក្ដីស្លាប់ និងជីវិត ដើម្បីសាកល្បងពួកអ្នកថា អ្នកណាក្នុងចំណោមពួកអ្នកល្អជាងក្នុងការប្រព្រឹត្ត ហើយទ្រង់ជាអ្នកមានឫទ្ធានុភាព ជាអ្នកអភ័យទោសឱ្យបំផុត។