فَاِنْ تَوَلَّوْا فَقُلْ حَسْبِيَ اللّٰهُ لَآ اِلٰهَ اِلَّا هُوَ ۗ عَلَيْهِ تَوَكَّلْتُ وَهُوَ رَبُّ الْعَرْشِ الْعَظِيْمِ ࣖ
fa in tawallau faqul ḥasbiyallāhu lā ilāha illā huw(a), ‘alaihi tawakkaltu wa huwa rabbul-‘arsyil-‘aẓīm(i).
ដូច្នេះ ប្រសិនបើពួកគេងាកចេញ (ពីជំនឿ) ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះគ្រប់គ្រាន់សម្រាប់ខ្ញុំ គ្មានព្រះណាក្រៅពីទ្រង់ទេ។ ខ្ញុំប្រគល់ការទុកចិត្តរបស់ខ្ញុំទៅលើទ្រង់ ហើយទ្រង់ជាម្ចាស់នៃបល្ល័ង្កដ៏ធំ។
اَلرَّحْمٰنُ عَلَى الْعَرْشِ اسْتَوٰى
ar- raḥmānu ‘alal-‘arsyistawā.
(ពោលគឺ) ព្រះអង្គដ៏មានព្រះហឫទ័យមេត្តាករុណា ដែលគង់នៅពីលើបល្ល័ង្ក។
قُلْ مَنْ رَّبُّ السَّمٰوٰتِ السَّبْعِ وَرَبُّ الْعَرْشِ الْعَظِيْمِ
qul mar rabbus-samāwātis-sab‘i wa rabbul-‘arsyil-‘aẓīm(i).
ចូរអ្នកពោលថាៈ តើអ្នកណាជាម្ចាស់នៃមេឃទាំងប្រាំពីរ និងជាម្ចាស់នៃបល្ល័ង្កដ៏ធំ?
اَلَّذِيْنَ يَحْمِلُوْنَ الْعَرْشَ وَمَنْ حَوْلَهٗ يُسَبِّحُوْنَ بِحَمْدِ رَبِّهِمْ وَيُؤْمِنُوْنَ بِهٖ وَيَسْتَغْفِرُوْنَ لِلَّذِيْنَ اٰمَنُوْاۚ رَبَّنَا وَسِعْتَ كُلَّ شَيْءٍ رَّحْمَةً وَّعِلْمًا فَاغْفِرْ لِلَّذِيْنَ تَابُوْا وَاتَّبَعُوْا سَبِيْلَكَ وَقِهِمْ عَذَابَ الْجَحِيْمِ
allażīna yaḥmilūnal-‘arsya wa man ḥaulahū yusabbiḥūna biḥamdi rabbihim wa yu'minūna bihī wa yastagfirūna lil-lażīna āmanū, rabbanā wasi‘ta kulla syai'ir raḥmataw wa ‘ilman fagfir lil-lażīna tābū wattaba‘ū sabīlaka wa qihim ‘ażābal-jaḥīm(i).
(ពួកទេវតា) ដែលកាន់បល្ល័ង្ក និង (ពួកទេវតា) ដែលនៅជុំវិញពួកគេ លើកតម្កើងខ្លួនឯងដោយការសរសើរដល់ព្រះអម្ចាស់របស់ពួកគេ ហើយពួកគេជឿលើទ្រង់ ហើយសុំការអភ័យទោសដល់អ្នកដែលមានជំនឿ (ដោយនិយាយថា) ឱព្រះអម្ចាស់របស់យើង សេចក្តីមេត្តាករុណា និងចំណេះដឹងដែលមាននៅក្នុងទ្រង់គ្របដណ្តប់លើអ្វីៗទាំងអស់ ដូច្នេះ សូមទ្រង់អភ័យទោសដល់អ្នកដែលប្រែចិត្ត និងដើរតាមមាគ៌ា (សាសនា) របស់ទ្រង់ ហើយសូមទ្រង់ការពារពួកគេពីទណ្ឌកម្មនៃឋាននរកដ៏ឆេះឆួលផង។
وَّالْمَلَكُ عَلٰٓى اَرْجَاۤىِٕهَاۗ وَيَحْمِلُ عَرْشَ رَبِّكَ فَوْقَهُمْ يَوْمَىِٕذٍ ثَمٰنِيَةٌ ۗ
wal-malaku ‘alā arjā'ihā, wa yaḥmilu ‘arsya rabbika fauqahum yauma'iżin ṡamāniyah(tun).
ហើយពួកទេវតានឹងនៅគ្រប់ជ្រុងនៃមេឃ។ នៅថ្ងៃនោះ ពួកទេវតាប្រាំបីអង្គនឹងកាន់បល្ល័ង្ករបស់ព្រះអម្ចាស់អ្នកនៅពីលើពួកគេ។