قُلْ لَّا يَسْتَوِى الْخَبِيْثُ وَالطَّيِّبُ وَلَوْ اَعْجَبَكَ كَثْرَةُ الْخَبِيْثِۚ فَاتَّقُوا اللّٰهَ يٰٓاُولِى الْاَلْبَابِ لَعَلَّكُمْ تُفْلِحُوْنَ ࣖ
qul lā yastawil-khabīṡu waṭ-ṭayyibu wa lau a‘jabaka kaṡratul-khabīṡ(i), fattaqullāha yā ulil-albābi la‘allakum tufliḥūn(a).
ចូរអ្នកនោះ (មូហាំម៉ាត់) ពោលថាៈ អំពើអាក្រក់មិនដូចគ្នានឹងអំពើល្អទេ ទោះបីជាអំពើអាក្រក់ច្រើនលើសលប់ទាក់ទាញចិត្តរបស់អ្នកក៏ដោយ ដូច្នេះ ចូរអ្នកគោរពកោតខ្លាចអល់ឡោះ ឱមនុស្សដែលមានសុភវិនិច្ឆ័យ ដើម្បីឲ្យអ្នកទទួលបានជោគជ័យ។
وَتِلْكَ الْاَمْثَالُ نَضْرِبُهَا لِلنَّاسِۚ وَمَا يَعْقِلُهَآ اِلَّا الْعٰلِمُوْنَ
wa tilkal-amṡālu naḍribuhā lin-nās(i), wa mā ya‘qiluhā illal-‘ālimūn(a).
ហើយយើងបានបង្កើតឧទាហរណ៍ទាំងនេះសម្រាប់មនុស្សលោក ហើយគ្មានអ្នកណាម្នាក់នឹងយល់វាឡើយ លើកលែងតែអ្នកដែលមានចំណេះដឹង។
اَمَّنْ هُوَ قَانِتٌ اٰنَاۤءَ الَّيْلِ سَاجِدًا وَّقَاۤىِٕمًا يَّحْذَرُ الْاٰخِرَةَ وَيَرْجُوْا رَحْمَةَ رَبِّهٖۗ قُلْ هَلْ يَسْتَوِى الَّذِيْنَ يَعْلَمُوْنَ وَالَّذِيْنَ لَا يَعْلَمُوْنَ ۗ اِنَّمَا يَتَذَكَّرُ اُولُوا الْاَلْبَابِ ࣖ
amman huwa qānitun ānā'al-laili sājidaw wa qā'imay yaḥżarul-ākhirata wa yarjū raḥmata rabbih(ī), qul hal yastawil-lażīna ya‘lamūna wal-lażīna lā ya‘lamūn(a), innamā yatażakkaru ulul-albāb(i).
ឬមួយក៏ពួកអ្នកគោរពបូជានៅពេលយប់ ដោយក្រាបថ្វាយបង្គំ និងឈរគោរពបូជា ដោយសារការភ័យខ្លាចថ្ងៃបរលោក ហើយសង្ឃឹមថានឹងទទួលបានក្តីមេត្តាករុណាពីម្ចាស់របស់ពួកគេ? ចូរអ្នកពោលថាៈ តើអ្នកដែលដឹងស្មើនឹងអ្នកដែលមិនដឹង? ពិតប្រាកដណាស់ មានតែអ្នកដែលមានវិចារណញ្ញាណទេដែលទទួលបានការដាស់តឿន។
يٰٓاَيُّهَا الَّذِيْنَ اٰمَنُوْٓا اِذَا قِيْلَ لَكُمْ تَفَسَّحُوْا فِى الْمَجٰلِسِ فَافْسَحُوْا يَفْسَحِ اللّٰهُ لَكُمْۚ وَاِذَا قِيْلَ انْشُزُوْا فَانْشُزُوْا يَرْفَعِ اللّٰهُ الَّذِيْنَ اٰمَنُوْا مِنْكُمْۙ وَالَّذِيْنَ اُوْتُوا الْعِلْمَ دَرَجٰتٍۗ وَاللّٰهُ بِمَا تَعْمَلُوْنَ خَبِيْرٌ
yā ayyuhal-lażīna āmanū iżā qīla lakum tafassaḥū fil-majālisi fafsaḥū yafsaḥillāhu lakum, wa iżā qīlansyuzū fansyuzū yarfa‘illāhul-lażīna āmanū minkum, wal-lażīna ūtul-‘ilma darajāt(in), wallāhu bimā ta‘malūna khabīr(un).
ឱពួកអ្នកដែលមានជំនឿ! ប្រសិនបើមានគេនិយាយទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកផ្តល់កន្លែងទំនេរនៅក្នុងការជួបជុំគ្នា ចូរពួកអ្នកផ្តល់កន្លែងទំនេរចុះ អល់ឡោះពិតជានឹងផ្តល់កន្លែងទំនេរដល់ពួកអ្នក។ ហើយនៅពេលដែលគេនិយាយថាៈ ចូរក្រោកឈរឡើង ចូរក្រោកឈរឡើង អល់ឡោះពិតជានឹងលើកកម្រិតនៃ អ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងដល់កម្រិតមួយចំនួន។ ហើយអល់ឡោះដឹងអំពីអ្វីដែលពួកអ្នកធ្វើ។