فَكُلُوْا مِمَّاغَنِمْتُمْ حَلٰلًا طَيِّبًاۖ وَّاتَّقُوا اللّٰهَ ۗاِنَّ اللّٰهَ غَفُوْرٌ رَّحِيْمٌ
fa kulū mimmā ganimtum ḥalālan ṭayyibā(n), wattaqullāh(a), innallāha gafūrur raḥīm(un).
ដូច្នេះ ចូរពួកអ្នកបរិភោគនូវចំណែកនៃរង្វាន់សង្គ្រាមដែលពួកអ្នកទទួលបាន ជាអាហារដែលស្របច្បាប់ និងល្អ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកអភ័យទោស ជាអ្នកអាណិតអាសូរបំផុត។
وَّمَغَانِمَ كَثِيْرَةً يَّأْخُذُوْنَهَا ۗ وَكَانَ اللّٰهُ عَزِيْزًا حَكِيْمًا
wa magānima kaṡīratay ya'khużūnahā, wa kānallāhu ‘azīzan ḥakīmā(n).
ហើយពួកគេនឹងទទួលបានរង្វាន់សង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយអល់ឡោះមានឫទ្ធានុភាព មហាគតិបណ្ឌិត។
وَعَدَكُمُ اللّٰهُ مَغَانِمَ كَثِيْرَةً تَأْخُذُوْنَهَا فَعَجَّلَ لَكُمْ هٰذِهٖ وَكَفَّ اَيْدِيَ النَّاسِ عَنْكُمْۚ وَلِتَكُوْنَ اٰيَةً لِّلْمُؤْمِنِيْنَ وَيَهْدِيَكُمْ صِرَاطًا مُّسْتَقِيْمًاۙ
wa‘adakumullāhu magānima kaṡīratan ta'khużūnahā fa‘ajjala lakum hāżihī wa kaffa aidiyan-nāsi ‘ankum, wa litakūna āyatal lil-mu'minīna wa yahdiyakum ṣirāṭam mustaqīmā(n).
អល់ឡោះបានសន្យានឹងពួកអ្នកនូវទ្រព្យសម្បត្តិសង្គ្រាមជាច្រើនដែលពួកអ្នកអាចយកបាន។ ដូច្នេះទ្រង់បានប្រញាប់ប្រញាល់យករបស់ទាំងនេះមកឲ្យពួកអ្នក ហើយទ្រង់បានទប់ស្កាត់ដៃមនុស្សពីការបំផ្លាញពួកអ្នក (ដើម្បីឲ្យពួកអ្នកនឹងដឹងគុណចំពោះទ្រង់) ហើយដើម្បីឲ្យវាក្លាយជាភស្តុតាងសម្រាប់អ្នកដែលមានជំនឿ និងដើម្បីឲ្យទ្រង់ណែនាំពួកអ្នកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។