ចូលសាសនាឥស្លាម ចុចទីនេះ
អ៊ីស្លាម អាល់-ហាក់: គួរអាន និង ហាទីស
(អ៊ីស្លាមពិតប្រាកដ)



ប្រធានបទ - Al-Qur'an Keutamaan Al-Qur’an Al-Qur’an sebagai obat yang manjur

លទ្ធផលស្វែងរកអាយ៉ាត :
សរុបអាយ៉ាត : 5
52
Q.S អាល់-អារ៉ាហ្វ (7:52)

وَلَقَدْ جِئْنٰهُمْ بِكِتٰبٍ فَصَّلْنٰهُ عَلٰى عِلْمٍ هُدًى وَّرَحْمَةً لِّقَوْمٍ يُّؤْمِنُوْنَ

wa laqad ji'nāhum bikitābin faṣṣalnāhu ‘alā ‘ilmin hudaw wa raḥmatal liqaumiy yu'minūn(a).

ជាការពិតណាស់ យើងបាននាំមកឱ្យពួកគេនូវគម្ពីរ (កូរ៉ាន) ដែលយើងបានពន្យល់ដោយផ្អែកលើចំណេះដឹង ជាការចង្អុលបង្ហាញ និងជាការអាណិតអាសូរសម្រាប់អ្នកដែលមានជំនឿ។


203
Q.S អាល់-អារ៉ាហ្វ (7:203)

وَاِذَا لَمْ تَأْتِهِمْ بِاٰيَةٍ قَالُوْا لَوْلَا اجْتَبَيْتَهَاۗ قُلْ اِنَّمَآ اَتَّبِعُ مَا يُوْحٰٓى اِلَيَّ مِنْ رَّبِّيْۗ هٰذَا بَصَاۤىِٕرُ مِنْ رَّبِّكُمْ وَهُدًى وَّرَحْمَةٌ لِّقَوْمٍ يُّؤْمِنُوْنَ

wa iżā lam ta'tihim bi'āyatin qālū lau lajtabaitahā, qul inamā attabi‘u mā yūḥā ilayya mir rabbī, hāżā baṣā'iru mir rabbikum wa hudaw wa raḥmatul liqaumiy yu'minūn(a).

ហើយប្រសិនបើអ្នក (មូហាំម៉ាត់) មិនអានខគម្ពីរណាមួយឲ្យពួកគេស្តាប់ទេ ពួកគេនិយាយថា "ហេតុអ្វីបានជាអ្នកមិនប្រឌិតខគម្ពីរនេះដោយខ្លួនឯង?" ចូរអ្នក(មូហាំម៉ាត់) និយាយថា "ពិតប្រាកដណាស់ ខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលម្ចាស់របស់ខ្ញុំបានបញ្ចុះមកខ្ញុំ។ (គម្ពីរគួរអាន) ទាំងនេះគឺជាភស្តុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់អ្នក ជាការណែនាំ និងជាសេចក្តីមេត្តាករុណាសម្រាប់អ្នកដែលមានជំនឿ"។


204
Q.S អាល់-អារ៉ាហ្វ (7:204)

وَاِذَا قُرِئَ الْقُرْاٰنُ فَاسْتَمِعُوْا لَهٗ وَاَنْصِتُوْا لَعَلَّكُمْ تُرْحَمُوْنَ

wa iżā quri'al-qur'ānu fastami‘ū lahū wa anṣitū la‘allakum turḥamūn(a).

ហើយនៅពេលដែលគម្ពីរកូរ៉ានត្រូវបានសូត្រ ចូរពួកអ្នកស្តាប់ ហើយនៅស្ងៀម ដើម្បីឲ្យពួកអ្នកនឹងទទួលបានសេចក្ដីមេត្តាករុណា។


82
Q.S អាល់-អ៊ីស្រា (17:82)

وَنُنَزِّلُ مِنَ الْقُرْاٰنِ مَا هُوَ شِفَاۤءٌ وَّرَحْمَةٌ لِّلْمُؤْمِنِيْنَۙ وَلَا يَزِيْدُ الظّٰلِمِيْنَ اِلَّا خَسَارًا

wa nunazzilu minal-qur'āni mā huwa syifā'uw wa raḥmatul lil-mu'minīn(a), wa lā yazīduẓ-ẓālimīna illā khasārā(n).

ហើយយើងបានបញ្ចុះវាចុះមកពីគម្ពីរគួរអាន ដែលជាឱសថ និងជាសេចក្ដីមេត្តាករុណាសម្រាប់អ្នកដែលមានជំនឿ ចំណែកឯពួកអយុត្តិធម៌វិញ វានឹងបង្កើនការខាតបង់ប៉ុណ្ណោះ។


44
Q.S ហ្វូស៊ីឡាត (41:44)

وَلَوْ جَعَلْنٰهُ قُرْاٰنًا اَعْجَمِيًّا لَّقَالُوْا لَوْلَا فُصِّلَتْ اٰيٰتُهٗ ۗ ءَاَ۬عْجَمِيٌّ وَّعَرَبِيٌّ ۗ قُلْ هُوَ لِلَّذِيْنَ اٰمَنُوْا هُدًى وَّشِفَاۤءٌ ۗوَالَّذِيْنَ لَا يُؤْمِنُوْنَ فِيْٓ اٰذَانِهِمْ وَقْرٌ وَّهُوَ عَلَيْهِمْ عَمًىۗ اُولٰۤىِٕكَ يُنَادَوْنَ مِنْ مَّكَانٍۢ بَعِيْدٍ ࣖ

wa lau ja‘alnāhu qur'ānan a‘jamiyyal laqālū lau lā fuṣṣilat āyātuh(ū), a'a‘jamiyyuw wa ‘arabiyy(un), qul huwa lil-lażīna āmanū hudaw wa syifā'(un), wal-lażīna lā yu'minūna fī āżānihim waqruw wa huwa ‘alaihim ‘amā(n), ulā'ika yunādauna mim makānim ba‘īd(in).

ហើយប្រសិនបើយើងបានធ្វើឱ្យគម្ពីរគួរអានជាការសូត្រជាភាសាផ្សេងក្រៅពីភាសាអារ៉ាប់ ពួកគេប្រាកដជានិយាយថា "ហេតុអ្វីបានជាអាយ៉ាត់ទាំងនោះមិនត្រូវបានពន្យល់?" តើវាសមរម្យទេដែល (គម្ពីរគួរអាន) ជាភាសាផ្សេងក្រៅពីភាសាអារ៉ាប់សម្រាប់ពួកអារ៉ាប់? ចូរអ្នកនិយាយថា "គម្ពីរគួរអានគឺជាការចង្អុលបង្ហាញ និងការព្យាបាលសម្រាប់អ្នកដែលមានជំនឿ។ ហើយអ្នកដែលមិនជឿមានការស្ទះនៅក្នុងត្រចៀករបស់ពួកគេ ហើយ (គម្ពីរគួរអាន) គឺជាភាពងងឹតសម្រាប់ពួកគេ។ ពួកគេ (ដូចជា) មនុស្សដែលត្រូវបានហៅមកពីកន្លែងឆ្ងាយ"។