فَنَادَتْهُ الْمَلٰۤىِٕكَةُ وَهُوَ قَاۤىِٕمٌ يُّصَلِّيْ فِى الْمِحْرَابِۙ اَنَّ اللّٰهَ يُبَشِّرُكَ بِيَحْيٰى مُصَدِّقًاۢ بِكَلِمَةٍ مِّنَ اللّٰهِ وَسَيِّدًا وَّحَصُوْرًا وَّنَبِيًّا مِّنَ الصّٰلِحِيْنَ
fanādathul-malā'ikatu wa huwa qā'imuy yuṣallī fil-miḥrāb(i), annallāha yubasysyiruka biyaḥyā muṣaddiqam bikalimatim minallāhi wa sayyidaw wa ḥaṣūraw wa nabiyyam minaṣ-ṣāliḥīn(a).
បន្ទាប់មក ពួកទេវតាបានហៅគាត់ នៅពេលដែលគាត់ឈរអធិស្ឋាននៅក្នុងមីរាប់ថា «អល់ឡោះនាំដំណឹងល្អមកជូនអ្នកជាមួយនឹង (កំណើតរបស់) យ៉ាយ៉ា ដែលបញ្ជាក់ពីប្រយោគមួយ (ពាក្យ) ពីអល់ឡោះ ជាគំរូមួយ ដែលអាចទប់ចិត្តខ្លួនឯង (ពីតណ្ហា) និងជាព្យាការីក្នុងចំណោមអ្នកគោរពបូជា»។
يٰزَكَرِيَّآ اِنَّا نُبَشِّرُكَ بِغُلٰمِ ِۨاسْمُهٗ يَحْيٰىۙ لَمْ نَجْعَلْ لَّهٗ مِنْ قَبْلُ سَمِيًّا
yā zakariyyā innā nubasysyiruka bigulāminismuhū yaḥyā, lam naj‘al lahū min qablu samiyyā(n).
(អល់ឡោះបានមានបន្ទូលថា) "ឱហ្សាការីយ៉ា! យើងប្រាប់ដំណឹងល្អដល់អ្នកអំពីបុត្រម្នាក់ ដែលគេឈ្មោះហៅថា យ៉ាហយ៉ា ដែលយើងមិនធ្លាប់ដាក់ឈ្មោះបែបនេះពីមុនមក"។
قَالَ رَبِّ اَنّٰى يَكُوْنُ لِيْ غُلٰمٌ وَّكَانَتِ امْرَاَتِيْ عَاقِرًا وَّقَدْ بَلَغْتُ مِنَ الْكِبَرِ عِتِيًّا
qāla rabbi annā yakūnu lī gulāmuw wa kānatimra'atī ‘āqiraw wa qad balagtu minal-kibari ‘itiyyā(n).
គាត់(ហ្សាការីយ៉ា)បានសួរថាៈ ឱម្ចាស់របស់ខ្ញុំ.. តើខ្ញុំនឹងអាចមានកូនដោយរបៀបណា បើប្រពន្ធរបស់ខ្ញុំគ្មានកូន ហើយខ្ញុំពិតជាចាស់ណាស់ទៅហើយនោះ?
قَالَ كَذٰلِكَۗ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٌ وَّقَدْ خَلَقْتُكَ مِنْ قَبْلُ وَلَمْ تَكُ شَيْـًٔا
qāla każālik(a), qāla rabbuka huwa ‘alayya hayyinuw wa qad khalaqtuka min qablu wa lam taku syai'ā(n).
(អល់ឡោះ) បានមានបន្ទូលថា “ដូច្នោះមែន”។ ព្រះអម្ចាស់របស់អ្នកបានមានបន្ទូលថា “វាងាយស្រួលសម្រាប់ខ្ញុំ ពិតណាស់ ខ្ញុំបានបង្កើតអ្នកមុននោះ ទោះបីជា (នៅពេលនោះ) អ្នកមិនមានរូបរាងអ្វីទាល់តែសោះ”។
قَالَ رَبِّ اجْعَلْ لِّيْٓ اٰيَةً ۗقَالَ اٰيَتُكَ اَلَّا تُكَلِّمَ النَّاسَ ثَلٰثَ لَيَالٍ سَوِيًّا
qāla rabbij‘al lī āyah(tan), qāla āyatuka allā tukalliman-nāsa ṡalāṡa layālin sawiyyā(n).
គាត់ (ហ្សាការីយ៉ា) បានមានប្រសាសន៍ថា "ឱព្រះអម្ចាស់អើយ សូមទ្រង់ប្រទានសញ្ញាមួយមកខ្ញុំផង"។ (អល់ឡោះ) បានមានប្រសាសន៍ថា "សញ្ញារបស់អ្នកគឺអ្នកមិនអាចសន្ទនាជាមួយមនុស្សបានរយៈពេលបីយប់ទេ ទោះបីជាអ្នកមានសុខភាពល្អក៏ដោយ។"
يٰيَحْيٰى خُذِ الْكِتٰبَ بِقُوَّةٍ ۗوَاٰتَيْنٰهُ الْحُكْمَ صَبِيًّاۙ
yā yaḥyā khużil-kitāba biquwwah(tin), wa ātaināhul-ḥukma ṣabiyyā(n).
«ឱយ៉ាយ៉ា! ចូរអ្នកយកចិត្តទុកដាក់ចំពោះគម្ពីរ (តូរ៉ា)»។ ហើយយើងបានប្រទានប្រាជ្ញាដល់គាត់ (យ៉ាយ៉ាយ៉ា) កាលគាត់នៅជាកុមារ។
وَّحَنَانًا مِّنْ لَّدُنَّا وَزَكٰوةً ۗوَكَانَ تَقِيًّا ۙ
wa ḥanānam mil ladunnā wa zakāh(tan), wa kāna taqiyyā(n).
ហើយ(យើងធ្វើឲ្យ)មានចិត្តអាណិតអាសូរ (ចំពោះអ្នកដទៃ) ពីយើង និងសម្អាត (ពីបាបកម្ម)។ ហើយគេក៏ជាមនុស្សដែលគោរពប្រតិបត្តិតាមផងដែរ។
وَّبَرًّاۢ بِوَالِدَيْهِ وَلَمْ يَكُنْ جَبَّارًا عَصِيًّا
wa barram biwālidaihi wa lam yakun jabbāran ‘aṣiyyā(n).
ហើយមានភក្ដីភាពយ៉ាងខ្លាំងចំពោះឪពុកម្ដាយរបស់គាត់ ហើយគាត់ក៏មិនមែនជាមនុស្សឆ្មើងឆ្មៃ (ឬ) មនុស្សមិនស្ដាប់បង្គាប់ដែរ។
وَسَلٰمٌ عَلَيْهِ يَوْمَ وُلِدَ وَيَوْمَ يَمُوْتُ وَيَوْمَ يُبْعَثُ حَيًّا ࣖ
wa salāmun ‘alaihi yauma wulida wa yauma yamūtu wa yauma yub‘aṡu ḥayyā(n).
និងសេចក្ដីសុខចម្រើនដល់លោក នៅថ្ងៃដែលលោកប្រសូត នៅថ្ងៃដែលលោកស្លាប់ និងនៅថ្ងៃដែលលោកត្រូវបានប្រោសឲ្យរស់ឡើងវិញ។
فَاسْتَجَبْنَا لَهٗ ۖوَوَهَبْنَا لَهٗ يَحْيٰى وَاَصْلَحْنَا لَهٗ زَوْجَهٗۗ اِنَّهُمْ كَانُوْا يُسٰرِعُوْنَ فِى الْخَيْرٰتِ وَيَدْعُوْنَنَا رَغَبًا وَّرَهَبًاۗ وَكَانُوْا لَنَا خٰشِعِيْنَ
fastajabnā lah(ū), wa wahabnā lahū yaḥyā wa aṣlaḥnā lahū zaujah(ū), innahum kānū yusāri‘ūna fil-khairāti wa yad‘ūnanā ragabaw wa rahabā(n), wa kānū lanā khāsyi‘īn(a).
ដូច្នេះយើងបានឆ្លើយតបនឹងការអធិស្ឋានរបស់គាត់ ហើយយើងបានប្រទានយ៉ាយ៉ាដល់គាត់ ហើយយើងបានធ្វើឱ្យភរិយារបស់គាត់ (អាចមានកូន)។ ជាការពិត ពួកគេតែងតែប្រញាប់ប្រញាល់ធ្វើអំពើល្អ ហើយពួកគេបានអធិស្ឋានទៅកាន់យើងដោយក្តីសង្ឃឹម និងការភ័យខ្លាច។ ហើយពួកគេមានចិត្តរាបទាបនៅចំពោះមុខយើង។