وَلَا تُصَلِّ عَلٰٓى اَحَدٍ مِّنْهُمْ مَّاتَ اَبَدًا وَّلَا تَقُمْ عَلٰى قَبْرِهٖۗ اِنَّهُمْ كَفَرُوْا بِاللّٰهِ وَرَسُوْلِهٖ وَمَاتُوْا وَهُمْ فٰسِقُوْنَ
wa lā tuṣalli ‘alā aḥadim minhum māta abadaw wa lā taqum ‘alā qabrih(ī), innahum kafarū billāhi wa rasūlihī wa mātū wa hum fāsiqūn(a).
ហើយកុំឱ្យអ្នក (មូហាំម៉ាត់) អធិស្ឋានសម្រាប់អ្នកណាម្នាក់ដែលស្លាប់ក្នុងចំណោមពួកគេ (ពួកពុតត្បុត) ហើយកុំឈរ (អធិស្ឋាន) ពីលើផ្នូររបស់គាត់ឡើយ។ ពិតប្រាកដណាស់ ពួកគេបានប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានស្លាប់ក្នុងស្ថានភាពអាក្រក់។
وَّاَنَّ الْمَسٰجِدَ لِلّٰهِ فَلَا تَدْعُوْا مَعَ اللّٰهِ اَحَدًاۖ
wa annal-masājida lillāhi falā tad‘ū ma‘allāhi aḥadā(n).
ហើយពិតប្រាកដណាស់ វិហារអ៊ីស្លាមទាំងនោះគឺសម្រាប់អល់ឡោះ។ ដូច្នេះ ចូរពួកអ្នកកុំគោរពបូជាអ្វីនៅក្នុងនោះក្រៅពីអល់ឡោះឡើយ។