ចូលសាសនាឥស្លាម ចុចទីនេះ
អ៊ីស្លាម អាល់-ហាក់: គួរអាន និង ហាទីស
(អ៊ីស្លាមពិតប្រាកដ)



ប្រធានបទ - 6 Rukun Iman Para Malaikat (rukun iman no.2) Sifat Malaikat Selalu taat, tidak pernah durhaka

លទ្ធផលស្វែងរកអាយ៉ាត :
សរុបអាយ៉ាត : 5
49
Q.S អាន-ណាល (16:49)

وَلِلّٰهِ يَسْجُدُ مَا فِى السَّمٰوٰتِ وَمَا فِى الْاَرْضِ مِنْ دَاۤبَّةٍ وَّالْمَلٰۤىِٕكَةُ وَهُمْ لَا يَسْتَكْبِرُوْنَ

wa lillāhi yasjudu mā fis-samāwāti wa mā fil-arḍi min dābbatiw wal-malā'ikatu wa hum yastakbirūn(a).

ហើយអ្វីៗទាំងអស់ដែលនៅលើមេឃ និងនៅលើផែនដី គឺគ្រាន់តែក្រាបថ្វាយបង្គំចំពោះអល់ឡោះ ពោលគឺសត្វលោកទាំងអស់ និងទេវតា ហើយពួកគេ(ទេវតា)មិនអួតអាងឡើយ។


50
Q.S អាន-ណាល (16:50)

يَخَافُوْنَ رَبَّهُمْ مِّنْ فَوْقِهِمْ وَيَفْعَلُوْنَ مَا يُؤْمَرُوْنَ ࣖ ۩

yakhāfūna rabbahum min fauqihim wa yaf‘alūna mā yu'marūn(a).

ពួកគេកោតខ្លាចអល់ឡោះដែលមានអំណាចលើពួកគេ ហើយពួកគេក៏ប្រតិបត្តិតាមអ្វីដែលគេបញ្ជា។


19
Q.S អាល់-អានប៊ីយ៉ា (21:19)

وَلَهٗ مَنْ فِى السَّمٰوٰتِ وَالْاَرْضِۗ وَمَنْ عِنْدَهٗ لَا يَسْتَكْبِرُوْنَ عَنْ عِبَادَتِهٖ وَلَا يَسْتَحْسِرُوْنَ ۚ

wa lahū man fis-samāwāti wal-arḍ(i), wa man ‘indahū lā yastakbirūna ‘an ‘ibādatihī wa lā yastaḥsirūn(a).

ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយ(ពួកម៉ាឡាអ៊ីកាត់)ដែលនៅក្បែរទ្រង់ ពួកគេមិនមានភាពក្រអឺតក្រទមក្នុងការគោរពបូជាទ្រង់ទេ ហើយក៏មិនមានអារម្មណ៍អស់កម្លាំងដែរ។


20
Q.S អាល់-អានប៊ីយ៉ា (21:20)

يُسَبِّحُوْنَ الَّيْلَ وَالنَّهَارَ لَا يَفْتُرُوْنَ

yusabbiḥūnal-laila wan-nahāra wa lā yafturūn(a).

ពួកគេ (ទេវតា) លើកតម្កើងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ។


6
Q.S អាត-តារីម (66:6)

يٰٓاَيُّهَا الَّذِيْنَ اٰمَنُوْا قُوْٓا اَنْفُسَكُمْ وَاَهْلِيْكُمْ نَارًا وَّقُوْدُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلٰۤىِٕكَةٌ غِلَاظٌ شِدَادٌ لَّا يَعْصُوْنَ اللّٰهَ مَآ اَمَرَهُمْ وَيَفْعَلُوْنَ مَا يُؤْمَرُوْنَ

yā ayyuhal-lażīna āmanū qū anfusakum wa ahlīkum nāraw waqūduhan-nāsu wal-ḥijāratu ‘alaihā malā'ikatun gilāẓun syidādul lā ya‘ṣūnallāha mā amarahum wa yaf‘alūna mā yu'marūn(a).

ឱពួកអ្នកដែលមានជំនឿអើយ ចូរពួកអ្នកការពារខ្លួន និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរកដែលឥន្ធនៈរបស់វាជាមនុស្ស និងថ្ម។ ពួកអ្នកថែរក្សាគឺជាពួកម៉ាឡាអ៊ីកាត់ដ៏ឃោរឃៅ ដែលមិនបំពានអល់ឡោះចំពោះអ្វីដែលទ្រង់បញ្ជាពួកគេ ហើយតែងតែធ្វើតាមអ្វីដែលពួកគេត្រូវបានគេប្រាប់។