فَنَادَتْهُ الْمَلٰۤىِٕكَةُ وَهُوَ قَاۤىِٕمٌ يُّصَلِّيْ فِى الْمِحْرَابِۙ اَنَّ اللّٰهَ يُبَشِّرُكَ بِيَحْيٰى مُصَدِّقًاۢ بِكَلِمَةٍ مِّنَ اللّٰهِ وَسَيِّدًا وَّحَصُوْرًا وَّنَبِيًّا مِّنَ الصّٰلِحِيْنَ
fanādathul-malā'ikatu wa huwa qā'imuy yuṣallī fil-miḥrāb(i), annallāha yubasysyiruka biyaḥyā muṣaddiqam bikalimatim minallāhi wa sayyidaw wa ḥaṣūraw wa nabiyyam minaṣ-ṣāliḥīn(a).
បន្ទាប់មក ពួកទេវតាបានហៅគាត់ នៅពេលដែលគាត់ឈរអធិស្ឋាននៅក្នុងមីរាប់ថា «អល់ឡោះនាំដំណឹងល្អមកជូនអ្នកជាមួយនឹង (កំណើតរបស់) យ៉ាយ៉ា ដែលបញ្ជាក់ពីប្រយោគមួយ (ពាក្យ) ពីអល់ឡោះ ជាគំរូមួយ ដែលអាចទប់ចិត្តខ្លួនឯង (ពីតណ្ហា) និងជាព្យាការីក្នុងចំណោមអ្នកគោរពបូជា»។
يٰزَكَرِيَّآ اِنَّا نُبَشِّرُكَ بِغُلٰمِ ِۨاسْمُهٗ يَحْيٰىۙ لَمْ نَجْعَلْ لَّهٗ مِنْ قَبْلُ سَمِيًّا
yā zakariyyā innā nubasysyiruka bigulāminismuhū yaḥyā, lam naj‘al lahū min qablu samiyyā(n).
(អល់ឡោះបានមានបន្ទូលថា) "ឱហ្សាការីយ៉ា! យើងប្រាប់ដំណឹងល្អដល់អ្នកអំពីបុត្រម្នាក់ ដែលគេឈ្មោះហៅថា យ៉ាហយ៉ា ដែលយើងមិនធ្លាប់ដាក់ឈ្មោះបែបនេះពីមុនមក"។
قَالَ رَبِّ اَنّٰى يَكُوْنُ لِيْ غُلٰمٌ وَّكَانَتِ امْرَاَتِيْ عَاقِرًا وَّقَدْ بَلَغْتُ مِنَ الْكِبَرِ عِتِيًّا
qāla rabbi annā yakūnu lī gulāmuw wa kānatimra'atī ‘āqiraw wa qad balagtu minal-kibari ‘itiyyā(n).
គាត់(ហ្សាការីយ៉ា)បានសួរថាៈ ឱម្ចាស់របស់ខ្ញុំ.. តើខ្ញុំនឹងអាចមានកូនដោយរបៀបណា បើប្រពន្ធរបស់ខ្ញុំគ្មានកូន ហើយខ្ញុំពិតជាចាស់ណាស់ទៅហើយនោះ?
قَالَ كَذٰلِكَۗ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٌ وَّقَدْ خَلَقْتُكَ مِنْ قَبْلُ وَلَمْ تَكُ شَيْـًٔا
qāla każālik(a), qāla rabbuka huwa ‘alayya hayyinuw wa qad khalaqtuka min qablu wa lam taku syai'ā(n).
(អល់ឡោះ) បានមានបន្ទូលថា “ដូច្នោះមែន”។ ព្រះអម្ចាស់របស់អ្នកបានមានបន្ទូលថា “វាងាយស្រួលសម្រាប់ខ្ញុំ ពិតណាស់ ខ្ញុំបានបង្កើតអ្នកមុននោះ ទោះបីជា (នៅពេលនោះ) អ្នកមិនមានរូបរាងអ្វីទាល់តែសោះ”។
فَاسْتَجَبْنَا لَهٗ ۖوَوَهَبْنَا لَهٗ يَحْيٰى وَاَصْلَحْنَا لَهٗ زَوْجَهٗۗ اِنَّهُمْ كَانُوْا يُسٰرِعُوْنَ فِى الْخَيْرٰتِ وَيَدْعُوْنَنَا رَغَبًا وَّرَهَبًاۗ وَكَانُوْا لَنَا خٰشِعِيْنَ
fastajabnā lah(ū), wa wahabnā lahū yaḥyā wa aṣlaḥnā lahū zaujah(ū), innahum kānū yusāri‘ūna fil-khairāti wa yad‘ūnanā ragabaw wa rahabā(n), wa kānū lanā khāsyi‘īn(a).
ដូច្នេះយើងបានឆ្លើយតបនឹងការអធិស្ឋានរបស់គាត់ ហើយយើងបានប្រទានយ៉ាយ៉ាដល់គាត់ ហើយយើងបានធ្វើឱ្យភរិយារបស់គាត់ (អាចមានកូន)។ ជាការពិត ពួកគេតែងតែប្រញាប់ប្រញាល់ធ្វើអំពើល្អ ហើយពួកគេបានអធិស្ឋានទៅកាន់យើងដោយក្តីសង្ឃឹម និងការភ័យខ្លាច។ ហើយពួកគេមានចិត្តរាបទាបនៅចំពោះមុខយើង។