وَاِذْ قُلْنَا ادْخُلُوْا هٰذِهِ الْقَرْيَةَ فَكُلُوْا مِنْهَا حَيْثُ شِئْتُمْ رَغَدًا وَّادْخُلُوا الْبَابَ سُجَّدًا وَّقُوْلُوْا حِطَّةٌ نَّغْفِرْ لَكُمْ خَطٰيٰكُمْ ۗ وَسَنَزِيْدُ الْمُحْسِنِيْنَ
wa iż qulnadkhulū hāżihil-qaryata fakulū minhā ḥaiṡu syi'tum ragadaw wadkhulul- bāba sujjadaw wa qūlū ḥiṭṭatun nagfir lakum khaṭāyākum, wa sanazīdul-muḥsinīn(a).
ហើយ(ចូរចងចាំ) នៅពេលដែលយើងបាននិយាយថាៈ ចូរចូលទៅក្នុងទឹកដីនេះ (បៃតុលម៉ាកឌីស) បន្ទាប់មក ចូរបរិភោគអាហារដែលមាននៅទីនោះដោយឆ្ងាញ់ពិសារតាមចិត្ត។ ហើយចូរចូលទៅក្នុងទ្វាររបស់វា ដោយឱនលំទោន ហើយចូរនិយាយថាៈ សូមទ្រង់រំដោះយើង (ពីបាបកម្មរបស់យើង) ផង យើងខ្ញុំពិតជានឹងអភ័យទោសឱ្យកំហុសឆ្គងរបស់អ្នករាល់គ្នា។ ហើយយើងខ្ញុំនឹងបង្កើន (រង្វាន់) ដល់អ្នកដែលបានធ្វើអំពើល្អ។
يٰقَوْمِ ادْخُلُوا الْاَرْضَ الْمُقَدَّسَةَ الَّتِيْ كَتَبَ اللّٰهُ لَكُمْ وَلَا تَرْتَدُّوْا عَلٰٓى اَدْبَارِكُمْ فَتَنْقَلِبُوْا خٰسِرِيْنَ
yā qaumidkhulul-arḍal-muqaddasatal-latī kataballāhu lakum wa lā tartaddū ‘alā adbārikum fa tanqalibū khāsirīn(a).
ឱប្រជាជនរបស់ខ្ញុំ! ចូរពួកអ្នកចូលទៅក្នុងដែនដីដ៏ពិសិដ្ឋ (ប៉ាឡេស្ទីន) ដែលអល់ឡោះបានកំណត់សម្រាប់ពួកអ្នក។ ហើយចូរពួកអ្នកកុំងាកក្រោយ (ដោយសារការភ័យខ្លាចសត្រូវ) បើមិនដូច្នោះទេ ពួកអ្នកនឹងក្លាយជាអ្នកចាញ់។
قَالُوْا يٰمُوْسٰٓى اِنَّ فِيْهَا قَوْمًا جَبَّارِيْنَۖ وَاِنَّا لَنْ نَّدْخُلَهَا حَتّٰى يَخْرُجُوْا مِنْهَاۚ فَاِنْ يَّخْرُجُوْا مِنْهَا فَاِنَّا دٰخِلُوْنَ
qālū yā mūsā inna fīhā qauman jabbārīn(a), wa innā lan nadkhulahā ḥattā yakhrujū minhā, fa iy yakhrujū minhā fa innā dākhilūn(a).
ពួកគេបាននិយាយថាៈ ឱមូសា! ពិតប្រាកដណាស់ នៅក្នុងទឹកដីនោះ មានមនុស្សខ្លាំងពូកែ និងឃោរឃៅណាស់។ យើងនឹងមិនចូលទៅក្នុងវាទេ រហូតដល់ពួកគេចាកចេញពីវា។ ប្រសិនបើពួកគេចាកចេញពីទីនោះ យើងពិតជានឹងចូលទៅក្នុងនោះមែន។
قَالَ رَجُلَانِ مِنَ الَّذِيْنَ يَخَافُوْنَ اَنْعَمَ اللّٰهُ عَلَيْهِمَا ادْخُلُوْا عَلَيْهِمُ الْبَابَۚ فَاِذَا دَخَلْتُمُوْهُ فَاِنَّكُمْ غٰلِبُوْنَ ەۙ وَعَلَى اللّٰهِ فَتَوَكَّلُوْٓا اِنْ كُنْتُمْ مُّؤْمِنِيْنَ
qāla rajulāni minal-lażīna yakhāfūna an‘amallāhu ‘alaihimadkhulū ‘alaihimul-bāb(a), fa iżā dakhaltumūhu fa innakum gālibūn(a), wa ‘alallāhi fa tawakkalū in kuntum mu'minīn(a).
ក្នុងចំណោមអ្នកដែលគោរពបូជា ដែលត្រូវបានអល់ឡោះប្រទានព្រះគុណដល់បុរសពីរនាក់ បាននិយាយថា "ចូរវាយប្រហារពួកគេតាមច្រកទ្វារ (នៃប្រទេស)។ ប្រសិនបើអ្នកចូលទៅក្នុងនោះ អ្នកប្រាកដជានឹងឈ្នះ។ ហើយចូរអ្នកទុកចិត្តលើអល់ឡោះតែមួយគត់ ប្រសិនបើអ្នកជាអ្នកមានជំនឿ"។