مَآ اَصَابَكَ مِنْ حَسَنَةٍ فَمِنَ اللّٰهِ ۖ وَمَآ اَصَابَكَ مِنْ سَيِّئَةٍ فَمِنْ نَّفْسِكَ ۗ وَاَرْسَلْنٰكَ لِلنَّاسِ رَسُوْلًا ۗ وَكَفٰى بِاللّٰهِ شَهِيْدًا
mā aṣābaka min ḥasanatin fa minallāh(i), wa mā aṣābaka min sayyi'atin fa min nafsik(a), wa arsalnāka lin-nāsi rasūlā(n), wa kafā billāhi syahīdā(n).
អ្វីក៏ដោយដែលល្អដែលអ្នកទទួលបានគឺមកពីអល់ឡោះ ហើយអ្វីក៏ដោយដែលអាក្រក់ដែលកើតឡើងចំពោះអ្នក គឺមកពីកំហុសរបស់អ្នកផ្ទាល់។ យើងបានចាត់អ្នក (មូហាំម៉ាត់) ជាអ្នកនាំសារទៅកាន់មនុស្សជាតិ។ ហើយគ្រប់គ្រាន់ហើយអល់ឡោះជាសាក្សី។
۞ وَمَآ اُبَرِّئُ نَفْسِيْۚ اِنَّ النَّفْسَ لَاَمَّارَةٌ ۢ بِالسُّوْۤءِ اِلَّا مَا رَحِمَ رَبِّيْۗ اِنَّ رَبِّيْ غَفُوْرٌ رَّحِيْمٌ
wa mā ubarri'u nafsī, innan-nafsa la'ammāratum bis-sū'i illā mā raḥima rabbī, inna rabbī gafūrur raḥīm(un).
ហើយខ្ញុំមិន (ប្រកាស) ខ្លួនឯងថារួចផុតពីកំហុសឆ្គងនោះទេ ពីព្រោះតាមពិតទៅ តណ្ហាតែងតែនាំទៅរកអំពើអាក្រក់ លើកលែងតែ (តណ្ហា) ដែលព្រះអម្ចាស់របស់ខ្ញុំបានប្រទានព្រះហឫទ័យមេត្តាករុណា។ ពិតប្រាកដណាស់ ព្រះអម្ចាស់របស់ខ្ញុំ ជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត។