وَمَنْ يَّعْمَلْ سُوْۤءًا اَوْ يَظْلِمْ نَفْسَهٗ ثُمَّ يَسْتَغْفِرِ اللّٰهَ يَجِدِ اللّٰهَ غَفُوْرًا رَّحِيْمًا
wa may ya‘mal sū'an au yaẓlim nafsahū ṡumma yastagfirillāha yajidillāha gafūrar raḥīmā(n).
ហើយអ្នកណាដែលប្រព្រឹត្តអំពើបាប ហើយបានបំពានលើខ្លួនឯង ក្រោយមកគាត់សុំការអភ័យទោសពីអល់ឡោះ គាត់ពិតជានឹងឃើញថាអល់ឡោះជាអ្នកអភ័យទោស ជាអ្នកអាណិតអាសូរបំផុត។
وَمَنْ يَّكْسِبْ اِثْمًا فَاِنَّمَا يَكْسِبُهٗ عَلٰى نَفْسِهٖ ۗ وَكَانَ اللّٰهُ عَلِيْمًا حَكِيْمًا
wa may yaksib iṡman fa innamā yaksibuhū ‘alā nafsih(ī),wa kānallāhu ‘alīman ḥakīmā(n).
ហើយអ្នកណាដែលប្រព្រឹត្តអំពើបាប ពិតប្រាកដណាស់ អ្នកនោះធ្វើវាសម្រាប់តែខ្លួនឯងប៉ុណ្ណោះ (ការលំបាក)។ ហើយអល់ឡោះ ទ្រង់ជ្រាប ទ្រង់មានប្រាជ្ញាឈ្លាសវៃ។
وَمَنْ يَّكْسِبْ خَطِيْۤـَٔةً اَوْ اِثْمًا ثُمَّ يَرْمِ بِهٖ بَرِيْۤـًٔا فَقَدِ احْتَمَلَ بُهْتَانًا وَّاِثْمًا مُّبِيْنًا ࣖ
wa may yaksib khaṭī'atan au iṡman ṡumma yarmi bihī barī'an fa qadiḥtamala buhtānaw wa iṡmam mubīnā(n).
ហើយអ្នកណាដែលប្រព្រឹត្តកំហុស ឬអំពើបាប រួចមកគេចោទប្រកាន់មនុស្សស្លូតត្រង់ ពិតប្រាកដណាស់គេបានប្រព្រឹត្តការភូតកុហក និងអំពើបាបដ៏ច្បាស់លាស់។