يٰٓاَيُّهَا الَّذِيْنَ اٰمَنُوْٓا اَطِيْعُوا اللّٰهَ وَاَطِيْعُوا الرَّسُوْلَ وَاُولِى الْاَمْرِ مِنْكُمْۚ فَاِنْ تَنَازَعْتُمْ فِيْ شَيْءٍ فَرُدُّوْهُ اِلَى اللّٰهِ وَالرَّسُوْلِ اِنْ كُنْتُمْ تُؤْمِنُوْنَ بِاللّٰهِ وَالْيَوْمِ الْاٰخِرِۗ ذٰلِكَ خَيْرٌ وَّاَحْسَنُ تَأْوِيْلًا ࣖ
yā ayyuhal-lażīna āmanū aṭī‘ullāha wa aṭī‘ur-rasūla wa ulil-amri minkum, fa in tanāza‘tum fī syai'in fa ruddhu ilallāhi war-rasūli in kuntum tu'minūna billāhi wal-yaumil-ākhir(i), żālika khairuw wa aḥsanu ta'wīlā(n).
ឱពួកអ្នកដែលមានជំនឿ! ចូរពួកអ្នកគោរពប្រតិបត្តិតាមអល់ឡោះ និងគោរពប្រតិបត្តិតាមអ្នកនាំសារ (មូហាំម៉ាត់) និងអ៊ូលីលអាំរី (អ្នកកាន់អំណាច) ក្នុងចំណោមពួកអ្នក។ បន្ទាប់មក ប្រសិនបើពួកអ្នកមានមតិខុសគ្នាអំពីអ្វីមួយ ចូរប្រគល់វាទៅអល់ឡោះ (គម្ពីរគួរអាន) និងអ្នកនាំសារ (ស៊ុនណាហ៍របស់ទ្រង់) ប្រសិនបើពួកអ្នកជឿលើអល់ឡោះ និងថ្ងៃបរលោក។ នោះជារឿងសំខាន់ជាង (សម្រាប់ពួកអ្នក) ហើយផលវិបាកក៏ល្អជាង។