وَيَوْمَ يُنْفَخُ فِى الصُّوْرِ فَفَزِعَ مَنْ فِى السَّمٰوٰتِ وَمَنْ فِى الْاَرْضِ اِلَّا مَنْ شَاۤءَ اللّٰهُ ۗوَكُلٌّ اَتَوْهُ دٰخِرِيْنَ
wa yauma yunfakhu fiṣ-ṣūri fa fazi‘a man fis-samāwāti wa man fil-arḍi illā man syā'allāh(u), wa kullun atauhu dākhirīn(a).
ហើយ(ចូរចងចាំ)នៅថ្ងៃដែលត្រែត្រូវបានផ្លុំឡើង អ្វីដែលនៅលើមេឃ និងអ្វីដែលនៅលើផែនដីនឹងភ្ញាក់ផ្អើល លើកលែងតែអ្នកណាដែលអល់ឡោះមានចេតនា។ ហើយពួកគេទាំងអស់គ្នាបានមកជួបទ្រង់ដោយឱនលំទោន។
وَنُفِخَ فِى الصُّوْرِ فَاِذَا هُمْ مِّنَ الْاَجْدَاثِ اِلٰى رَبِّهِمْ يَنْسِلُوْنَ
wa nufikha fiṣ-ṣūri fa'iżā hum minal-ajdāṡi ilā rabbihim yansilūn(a).
បន្ទាប់មកត្រែបានបន្លឺឡើង ហើយភ្លាមៗនោះពួកគេបានចេញពីផ្នូររបស់ពួកគេ (ទាំងរស់) ហើយបានទៅរកម្ចាស់របស់ពួកគេ។
وَنُفِخَ فِى الصُّوْرِ فَصَعِقَ مَنْ فِى السَّمٰوٰتِ وَمَنْ فِى الْاَرْضِ اِلَّا مَنْ شَاۤءَ اللّٰهُ ۗ ثُمَّ نُفِخَ فِيْهِ اُخْرٰى فَاِذَا هُمْ قِيَامٌ يَّنْظُرُوْنَ
wa nufikha fiṣ-ṣūri faṣa‘iqa man fis-samāwāti wa man fil-arḍi illā man syā'allāh(u), ṡumma nufikha fīhi ukhrā fa'iżā hum qiyāmuy yanẓurūn(a).
ហើយត្រែក៏ត្រូវបានផ្លុំឡើង ហើយសត្វលោកទាំងអស់នៅលើមេឃជាច្រើនជាន់ និងផែនដីបានស្លាប់ លើកលែងតែអ្នកដែលអល់ឡោះមានចេតនា។ បន្ទាប់មកវាត្រូវបានផ្លុំម្តងទៀត (ត្រែ) រួចមកភ្លាមៗនោះពួកគេបានក្រោកឡើង (ពីផ្នូររបស់ពួកគេ) រង់ចាំ (ការសម្រេចរបស់អល់ឡោះ)។