يٰٓاَيُّهَا النَّاسُ اتَّقُوْا رَبَّكُمُ الَّذِيْ خَلَقَكُمْ مِّنْ نَّفْسٍ وَّاحِدَةٍ وَّخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيْرًا وَّنِسَاۤءً ۚ وَاتَّقُوا اللّٰهَ الَّذِيْ تَسَاۤءَلُوْنَ بِهٖ وَالْاَرْحَامَ ۗ اِنَّ اللّٰهَ كَانَ عَلَيْكُمْ رَقِيْبًا
yā ayyuhan-nāsuttaqū rabbakumul-lażī khalaqakum min nafsiw wāḥidatiw wa khalaqa minhā zaujahā wa baṡṡa minhumā rijālan kaṡīraw wa nisā'ā(n), wattaqullāhal-lażī tasā'alūna bihī wal-arḥām(a), innallāha kāna ‘alaikum raqībā(n).
ឱមនុស្សលោកអើយ! ចូរពួកអ្នកកោតខ្លាចព្រះអម្ចាស់របស់ពួកអ្នក ដែលទ្រង់បានបង្កើតពួកអ្នកពីមនុស្សម្នាក់ (អាដាម) ហើយ (អល់ឡោះ) បានបង្កើតដៃគូរបស់គាត់ (អេវ៉ា) ពី (ខ្លួនគាត់ផ្ទាល់) ហើយពីពួកគេទាំងពីរ អល់ឡោះបានបង្កើតបុរសនិងស្ត្រីជាច្រើន។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ដែលពួកអ្នកសុំគ្នាទៅវិញទៅមកដោយព្រះនាមរបស់ទ្រង់ ហើយ (រក្សា) ទំនាក់ទំនងគ្រួសារ។ ពិតណាស់ អល់ឡោះតែងតែការពារ និងមើលថែពួកអ្នក។