يٰٓاَيُّهَا النَّبِيُّ قُلْ لِّاَزْوَاجِكَ اِنْ كُنْتُنَّ تُرِدْنَ الْحَيٰوةَ الدُّنْيَا وَزِيْنَتَهَا فَتَعَالَيْنَ اُمَتِّعْكُنَّ وَاُسَرِّحْكُنَّ سَرَاحًا جَمِيْلًا
yā ayyuhan-nabiyyu qul li'azwājika in kuntunna turidnal-ḥayātad-dun-yā wa zīnatahā fa ta‘ālaina umatti‘kunna wa usarriḥkunna sarāḥan jamīlā(n).
ឱព្យាការី! ចូរអ្នកពោលទៅកាន់ភរិយារបស់អ្នកថាៈ ប្រសិនបើពួកអ្នកចង់បានជីវិតលោកិយនេះ និងការតុបតែងរបស់វា ចូរមកទីនេះ ដើម្បីខ្ញុំនឹងប្រទានមុទ្ធអាហ៍ដល់ពួកអ្នក ហើយខ្ញុំនឹងលែងលះពួកអ្នកតាមរបៀបដ៏ល្អ។
وَاِنْ كُنْتُنَّ تُرِدْنَ اللّٰهَ وَرَسُوْلَهٗ وَالدَّارَ الْاٰخِرَةَ فَاِنَّ اللّٰهَ اَعَدَّ لِلْمُحْسِنٰتِ مِنْكُنَّ اَجْرًا عَظِيْمًا
wa in kuntunna turidnallāha wa rasūlahū wad-dāral-ākhirata fa innallāha a‘adda lil-muḥsināti minkunna ajran ‘aẓīmā(n).
ហើយប្រសិនបើពួកអ្នកប្រាថ្នាចង់បានអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងដែនដីបរលោក អល់ឡោះពិតជាបានរៀបចំរង្វាន់ដ៏ធំធេងសម្រាប់អ្នកដែលធ្វើអំពើល្អក្នុងចំណោមពួកអ្នក។