وَلَقَدْ كُنْتُمْ تَمَنَّوْنَ الْمَوْتَ مِنْ قَبْلِ اَنْ تَلْقَوْهُۖ فَقَدْ رَاَيْتُمُوْهُ وَاَنْتُمْ تَنْظُرُوْنَ ࣖ
wa laqad kuntum tamannaunal-mauta min qabli an talqauh(u), faqad ra'aitumūhu wa antum tanẓurūn(a).
ហើយជាការពិតណាស់ អ្នកធ្លាប់សង្ឃឹមទុកអំពីសេចក្ដីស្លាប់ មុនពេលដែលពួកអ្នកបានជួបវា ដូច្នេះហើយ ពួកអ្នកពិតជាបានឃើញវា ហើយពួកអ្នកជាសាក្សី។
۞ اِذْ تُصْعِدُوْنَ وَلَا تَلْوٗنَ عَلٰٓى اَحَدٍ وَّالرَّسُوْلُ يَدْعُوْكُمْ فِيْٓ اُخْرٰىكُمْ فَاَثَابَكُمْ غَمًّا ۢبِغَمٍّ لِّكَيْلَا تَحْزَنُوْا عَلٰى مَا فَاتَكُمْ وَلَا مَآ اَصَابَكُمْ ۗ وَاللّٰهُ خَبِيْرٌ ۢبِمَا تَعْمَلُوْنَ
iż tuṣ‘idūna wa lā talwūna ‘alā aḥadiw war-rasūlu yad‘ūkum fī ukhrākum fa aṡābakum gammam bigammil likailā taḥzanū ‘alā mā fātakum wa lā mā aṣābakum, wallāhu khabīrum bimā taṣna‘ūn(a).
(ចូរចងចាំ) នៅពេលដែលពួកអ្នករត់គេចខ្លួន ហើយមិនបានមើលអ្នកណាម្នាក់ឡើយ ខណៈពេលដែលអ្នកនាំសារ (មូហាំម៉ាត់) ដែលស្ថិតក្នុងចំណោម (មិត្តភក្តិ) ផ្សេងទៀតរបស់ពួកអ្នកបានហៅពួកអ្នក (ក្រុមដែលរត់គេចខ្លួន) នោះ អល់ឡោះបានធ្វើឱ្យពួកអ្នកកើតទុក្ខម្តងហើយម្តងទៀត ដើម្បីកុំឱ្យពួកអ្នកកើតទុក្ខព្រួយ (ទៀត) ចំពោះអ្វីដែលបានរត់គេចខ្លួនពីពួកអ្នក និងចំពោះអ្វីដែលបានកើតឡើងចំពោះពួកអ្នក។ ហើយអល់ឡោះដឹងអំពីអ្វីដែលពួកអ្នកកំពុងធ្វើ។