اَلَّذِيْنَ اسْتَجَابُوْا لِلّٰهِ وَالرَّسُوْلِ مِنْۢ بَعْدِ مَآ اَصَابَهُمُ الْقَرْحُ ۖ لِلَّذِيْنَ اَحْسَنُوْا مِنْهُمْ وَاتَّقَوْا اَجْرٌ عَظِيْمٌۚ
al-lażīnastajābū lillāhi war-rasūli mim ba‘di mā aṣābahumul-qarḥ(u), lil-lażīna aḥsanū minhum wattaqau ajrun ‘aẓīm(un).
(ពោលគឺ) អ្នកដែលគោរពប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសារ បន្ទាប់ពីពួកគេរងរបួស (នៅក្នុងសមរភូមិអ៊ូហ៊ូដ)។ អ្នកដែលធ្វើល្អ និងគោរពប្រតិបត្តិតាមជំនឿក្នុងចំណោមពួកគេ នឹងទទួលបានផលបុណ្យដ៏ធំធេង។
اَلَّذِيْنَ قَالَ لَهُمُ النَّاسُ اِنَّ النَّاسَ قَدْ جَمَعُوْا لَكُمْ فَاخْشَوْهُمْ فَزَادَهُمْ اِيْمَانًاۖ وَّقَالُوْا حَسْبُنَا اللّٰهُ وَنِعْمَ الْوَكِيْلُ
al-lażīna qāla lahumun-nāsu innan-nāsa qad jama‘ū lakum fakhsyauhum fa zādahum īmānā(n), wa qālū ḥasbunallāhu wa ni‘mal-wakīl(u).
(ពោលគឺ) អ្នកដែលគោរពប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសារ នៅពេលដែលមនុស្សលោកនិយាយទៅកាន់ពួកគេថា “មនុស្សលោក (កូរ៉ៃស) បានប្រមូលផ្តុំកងទ័ពប្រឆាំងនឹងពួកអ្នក ដូច្នេះ ចូរខ្លាចពួកគេ” វាបង្កើនជំនឿរបស់ពួកគេ ហើយពួកគេនិយាយថា “អល់ឡោះគឺគ្រប់គ្រាន់សម្រាប់ពួកយើង ហើយទ្រង់ជាអ្នកការពារដ៏ល្អបំផុត”។
فَانْقَلَبُوْا بِنِعْمَةٍ مِّنَ اللّٰهِ وَفَضْلٍ لَّمْ يَمْسَسْهُمْ سُوْۤءٌۙ وَّاتَّبَعُوْا رِضْوَانَ اللّٰهِ ۗ وَاللّٰهُ ذُوْ فَضْلٍ عَظِيْمٍ
fanqalabū bi ni‘matim minallāhi wa faḍlil lam yamsashum sū'(un), wattaba‘ū riḍwānallāh(i), wallahu żū faḍlin ‘aẓīm(in).
ដូច្នេះពួកគេបានត្រឡប់មកវិញជាមួយនឹងពរជ័យ និងលាភសក្ការៈដ៏ធំធេងពីអល់ឡោះ ពួកគេមិនត្រូវបានរងគ្រោះដោយគ្រោះមហន្តរាយណាមួយឡើយ ហើយពួកគេបានធ្វើតាមការយល់ព្រមរបស់អល់ឡោះ។ អល់ឡោះមានព្រះគុណដ៏ធំធេង។