يٰٓاَيُّهَا الَّذِيْنَ اٰمَنُوْٓا اَنْفِقُوْا مِنْ طَيِّبٰتِ مَا كَسَبْتُمْ وَمِمَّآ اَخْرَجْنَا لَكُمْ مِّنَ الْاَرْضِ ۗ وَلَا تَيَمَّمُوا الْخَبِيْثَ مِنْهُ تُنْفِقُوْنَ وَلَسْتُمْ بِاٰخِذِيْهِ اِلَّآ اَنْ تُغْمِضُوْا فِيْهِ ۗ وَاعْلَمُوْٓا اَنَّ اللّٰهَ غَنِيٌّ حَمِيْدٌ
yā ayyuhal-lażīna āmanū anfiqū min ṭayyibāti mā kasabtum wa mimmā akhrajnā lakum minal-arḍ(i), wa lā tayammamul-khabīṡa minhu tunfiqūna wa lastum bi'ākhiżīhi illā an tugmiḍū fīh(i), wa‘lamū annallāha ganiyyun ḥamīd(un).
ឱពួកអ្នកដែលមានជំនឿ! ចូរពួកអ្នកចំណាយនូវរបស់ល្អៗដែលពួកអ្នកបានខំប្រឹងប្រែង និងអ្វីដែលយើងបាននាំមកឱ្យពួកអ្នកពីផែនដី។ ចូរពួកអ្នកកុំជ្រើសរើសចំណាយនូវអ្វីដែលអាក្រក់ឡើយ ខណៈពួកអ្នកផ្ទាល់មិនព្រមយកវាឡើយ លើកលែងតែដោយការស្អប់ខ្ពើមចំពោះវា។ ហើយចូរពួកអ្នកដឹងថា អល់ឡោះមានគ្រប់គ្រាន់ ជាអ្នកដែលគួរឲ្យសរសើរ។