يُوْصِيْكُمُ اللّٰهُ فِيْٓ اَوْلَادِكُمْ لِلذَّكَرِ مِثْلُ حَظِّ الْاُنْثَيَيْنِ ۚ فَاِنْ كُنَّ نِسَاۤءً فَوْقَ اثْنَتَيْنِ فَلَهُنَّ ثُلُثَا مَا تَرَكَ ۚ وَاِنْ كَانَتْ وَاحِدَةً فَلَهَا النِّصْفُ ۗ وَلِاَبَوَيْهِ لِكُلِّ وَاحِدٍ مِّنْهُمَا السُّدُسُ مِمَّا تَرَكَ اِنْ كَانَ لَهٗ وَلَدٌ ۚ فَاِنْ لَّمْ يَكُنْ لَّهٗ وَلَدٌ وَّوَرِثَهٗٓ اَبَوٰهُ فَلِاُمِّهِ الثُّلُثُ ۚ فَاِنْ كَانَ لَهٗٓ اِخْوَةٌ فَلِاُمِّهِ السُّدُسُ مِنْۢ بَعْدِ وَصِيَّةٍ يُّوْصِيْ بِهَآ اَوْ دَيْنٍ ۗ اٰبَاۤؤُكُمْ وَاَبْنَاۤؤُكُمْۚ لَا تَدْرُوْنَ اَيُّهُمْ اَقْرَبُ لَكُمْ نَفْعًا ۗ فَرِيْضَةً مِّنَ اللّٰهِ ۗ اِنَّ اللّٰهَ كَانَ عَلِيْمًا حَكِيْمًا
yūṣīkumullāhu fī aulādikum liż-żakari miṡlu ḥaẓẓil-unṡayain(i), fa in kunna nisā'an fauqaṡnataini fa lahunna ṡuluṡā mā tarak(a), wa in kānat wāḥidatan fa lahan-niṣf(u), wa li abawaihi likulli wāḥidim minhumas-sudusu mimmā taraka in kāna lahū walad(un), fa illam yakul lahū waladuw wa wariṡahū abawāhu fa li'ummihiṡ-ṡuluṡ(u), fa in kāna lahū ikhwatun fa li'ummihis-sudusu mim ba‘di waṣiyyatiy yūṣī bihā au dain(in), ābā'ukum wa abnā'ukum, lā tadrūna ayyuhum aqrabu lakum naf‘ā(n), farīḍatam minallāh(i), innallāha kāna ‘alīman ḥakīmā(n).
អល់ឡោះបានកំណត់សម្រាប់អ្នកទាក់ទងនឹងមរតករបស់កូនៗរបស់អ្នកថា ចំណែករបស់កូនប្រុសគឺស្មើនឹងចំណែករបស់កូនស្រីពីរនាក់។ ប្រសិនបើពួកគេទាំងអស់ជាកូនស្រី ច្រើនជាងពីរនាក់ នោះចំណែករបស់ពួកគេគឺពីរភាគបីនៃទ្រព្យសម្បត្តិ។ ប្រសិនបើមានកូនស្រីតែម្នាក់ នោះនាងនឹងទទួលបានពាក់កណ្តាល។ ហើយចំពោះឪពុកម្តាយ ពួកគេម្នាក់ៗទទួលបានមួយភាគប្រាំមួយនៃទ្រព្យសម្បត្តិ ប្រសិនបើគាត់មានកូន។ ប្រសិនបើគាត់គ្មានកូន ហើយឪពុកម្តាយរបស់គាត់ទទួលមរតកតែប៉ុណ្ណោះ នោះម្តាយរបស់គាត់ទទួលបានមួយភាគបី។ ប្រសិនបើគាត់មានបងប្អូនបង្កើត នោះម្តាយរបស់គាត់ទទួលបានមួយភាគប្រាំមួយ។ (ការបែងចែកទាំងនេះ) គឺបន្ទាប់ពី (ការបំពេញ) ពាក្យបណ្ដាំរបស់គាត់ ឬ (និងការសង) បំណុលរបស់គាត់។ (ចំពោះ) ឪពុកម្តាយរបស់អ្នក និងកូនៗរបស់អ្នក អ្នកមិនដឹងថាមួយណាមានប្រយោជន៍ជាងសម្រាប់អ្នកនោះទេ។ នេះជាបទបញ្ជារបស់អល់ឡោះ។ ពិតណាស់ អល់ឡោះជាអ្នកដឹងអ្វីៗទាំងអស់ ជាអ្នកឈ្លាសវៃបំផុត។