۞ وَاِذْ قَالَ اِبْرٰهِيْمُ لِاَبِيْهِ اٰزَرَ اَتَتَّخِذُ اَصْنَامًا اٰلِهَةً ۚاِنِّيْٓ اَرٰىكَ وَقَوْمَكَ فِيْ ضَلٰلٍ مُّبِيْنٍ
wa iż qāla ibrāhīmu li'abīhi āzara atattakhiżu aṣnāman ālihah(tan), innī arāka wa qaumaka fī ḍalālim mubīn(in).
ហើយ(ចូរចងចាំ) នៅពេលដែលអ៊ីព្រហ៊ីមបាននិយាយទៅកាន់ឪពុករបស់គាត់ អាហ្សារថាៈ តើវាសមរម្យទេសម្រាប់អ្នកក្នុងការធ្វើរូបសំណាកទាំងនោះ? ពិតប្រាកដណាស់ ខ្ញុំឃើញអ្នក និងក្រុមរបស់អ្នកស្ថិតក្នុងការភាន់ច្រឡំយ៉ាងច្បាស់លាស់។
قَالَ اَرَاغِبٌ اَنْتَ عَنْ اٰلِهَتِيْ يٰٓاِبْرٰهِيْمُ ۚ لَىِٕنْ لَّمْ تَنْتَهِ لَاَرْجُمَنَّكَ وَاهْجُرْنِيْ مَلِيًّا
qāla arāgibun anta ‘an ālihatī yā ibrāhīm(u), la'illam tantahi la'arjumannaka wahjurnī maliyyā(n).
គាត់ (ឪពុករបស់គាត់) បាននិយាយថាៈ តើអ្នកស្អប់ព្រះរបស់ខ្ញុំទេ ឱអ៊ីព្រហ៊ីម? ប្រសិនបើអ្នកមិនឈប់ទេ ខ្ញុំពិតជានឹងគប់អ្នកចោលនឹងដុំថ្ម ដូច្នេះ ចូរអ្នកចាកចេញពីខ្ញុំឱ្យបានយូរ។
قَالُوْا نَعْبُدُ اَصْنَامًا فَنَظَلُّ لَهَا عٰكِفِيْنَ
qālū na‘budu aṣnāman fa naẓallu lahā ‘ākifīn(a).
ពួកគេឆ្លើយថា «យើងខ្ញុំគោរពបូជារូបព្រះ ហើយយើងខ្ញុំតែងតែគោរពបូជាវាដោយឧស្សាហ៍ព្យាយាម»។