24
Q.S អ៊ីប្រាហ៊ីម (14:24)
اَلَمْ تَرَ كَيْفَ ضَرَبَ اللّٰهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ اَصْلُهَا ثَابِتٌ وَّفَرْعُهَا فِى السَّمَاۤءِۙ
alam tara kaifa ḍaraballāhu maṡalan kalimatan ṭayyibatan kasyajaratin ṭayyibatin aṣluhā ṡābituw wa far‘uhā fis-samā'(i).
តើអ្នកមិនបានឃើញទេឬថា អល់ឡោះបានលើកឧទាហរណ៍អំពីពាក្យសម្ដីល្អៗ ដូចជាដើមឈើល្អ ដែលឫសរបស់វារឹងមាំ ហើយមែករបស់វានៅលើមេឃ?
25
Q.S អ៊ីប្រាហ៊ីម (14:25)
تُؤْتِيْٓ اُكُلَهَا كُلَّ حِيْنٍ ۢبِاِذْنِ رَبِّهَاۗ وَيَضْرِبُ اللّٰهُ الْاَمْثَالَ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُوْنَ
tu'tī ukulahā kulla ḥīnim bi'iżni rabbihā, wa yaḍribullāhul-amṡāla lin-nāsi la‘allahum yatażakkarūn(a).
(ដើមឈើ)ផ្ដល់ផ្លែផ្កាគ្រប់ពេលវេលា ដោយការអនុញ្ញាតពីម្ចាស់របស់វា។ ហើយអល់ឡោះបានរៀបរាប់ឧទាហរណ៍ទាំងនេះសម្រាប់មនុស្សលោក ដើម្បីឱ្យពួកគេចងចាំ។