قَالَ فَمَا خَطْبُكَ يٰسَامِرِيُّ
qāla famā khaṭbuka yā sāmiriyy(u).
គាត់ (មូសា) បានសួរថាៈ តើអ្វីបានជំរុញអ្នកឱ្យធ្វើដូច្នេះ ឱសាមីរី?
قَالَ بَصُرْتُ بِمَا لَمْ يَبْصُرُوْا بِهٖ فَقَبَضْتُ قَبْضَةً مِّنْ اَثَرِ الرَّسُوْلِ فَنَبَذْتُهَا وَكَذٰلِكَ سَوَّلَتْ لِيْ نَفْسِيْ
qāla baṣurtu bimā lam yabṣurū bihī fa qabaḍtu qabḍatam min aṡarir-rasūli fa nabażtuhā wa każālika sawwalat lī nafsī.
គាត់ (សាមីរី) បានឆ្លើយថា "ខ្ញុំដឹងអ្វីមួយដែលពួកគេមិនដឹង ដូច្នេះខ្ញុំបានយកដីមួយក្តាប់តូចពីជំហានរបស់អ្នកនាំសារ ហើយបោះវាចូលទៅក្នុងភ្លើង ដូច្នេះហើយបានជាបំណងប្រាថ្នារបស់ខ្ញុំបានទាក់ទាញខ្ញុំ"។
قَالَ فَاذْهَبْ فَاِنَّ لَكَ فِى الْحَيٰوةِ اَنْ تَقُوْلَ لَا مِسَاسَۖ وَاِنَّ لَكَ مَوْعِدًا لَّنْ تُخْلَفَهٗۚ وَانْظُرْ اِلٰٓى اِلٰهِكَ الَّذِيْ ظَلْتَ عَلَيْهِ عَاكِفًا ۗ لَنُحَرِّقَنَّهٗ ثُمَّ لَنَنْسِفَنَّهٗ فِى الْيَمِّ نَسْفًا
qāla fażhab fa inna laka fil-ḥayāti an taqūla lā misās(a), wa inna laka mau‘idal lan tukhlafah(ū), wanẓur ilā ilāhikal-lażī ẓalta ‘alaihi ‘ākifā(n), lanuḥarriqannahū ṡumma lanansifannahū fil-yammi nasfā(n).
លោក (មូសា) បានមានប្រសាសន៍ថាៈ ចូរទៅចុះ! ដូច្នេះ ពិតប្រាកដណាស់ ក្នុងជីវិតលោកិយនេះ ពួកអ្នកគ្រាន់តែអាចនិយាយថា កុំប៉ះខ្ញុំអី។ ហើយពួកអ្នកពិតជានឹងទទួលបាន (ទណ្ឌកម្ម) ដែលត្រូវបានសន្យា (នៅបរលោក) ដែលពួកអ្នកមិនអាចជៀសវាងបានឡើយ។ ហើយចូរមើលទៅព្រះរបស់ពួកអ្នក ដែលពួកអ្នកនៅតែគោរពបូជា។ យើងពិតជានឹងដុតគាត់ បន្ទាប់មកយើងនឹងខ្ចាត់ខ្ចាយគាត់ (ផេះរបស់គាត់) ទៅក្នុងសមុទ្រ។