Q.S អ៊ីប្រាហ៊ីម (14:11)
قَالَتْ لَهُمْ رُسُلُهُمْ اِنْ نَّحْنُ اِلَّا بَشَرٌ مِّثْلُكُمْ وَلٰكِنَّ اللّٰهَ يَمُنُّ عَلٰى مَنْ يَّشَاۤءُ مِنْ عِبَادِهٖۗ وَمَا كَانَ لَنَآ اَنْ نَّأْتِيَكُمْ بِسُلْطٰنٍ اِلَّا بِاِذْنِ اللّٰهِ ۗوَعَلَى اللّٰهِ فَلْيَتَوَكَّلِ الْمُؤْمِنُوْنَ
qālat lahum rusuluhum in naḥnu illā basyarum miṡlukum wa lākinnallāha yamunnu ‘alā may yasyā'u min ‘ibādih(ī), wa mā kāna lanā an na'tiyakum bisulṭānin illā bi'iżnillāh(i), wa ‘alallāhi falyatawakkalil-mu'minūn(a).
អ្នកនាំសាររបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ ពួកយើងគ្រាន់តែជាមនុស្សដូចពួកអ្នកដែរ ប៉ុន្តែអល់ឡោះប្រទានពរជ័យដល់អ្នកដែលទ្រង់មានបំណងប្រាថ្នាក្នុងចំណោមអ្នកបម្រើរបស់ទ្រង់។ វាមិនសមរម្យទេសម្រាប់ពួកយើងក្នុងការនាំយកភស្តុតាងណាមួយមកជូនពួកអ្នក លើកលែងតែមានការអនុញ្ញាតពីអល់ឡោះ។ ហើយមានតែចំពោះអល់ឡោះទេដែលអ្នកមានជំនឿគួរទុកចិត្ត។